តាមជំនឿផ្នែកហោរាសាស្ត្រ បង្ហាញថាមនុស្សម្នាក់ៗសុទ្ធសឹងតែមានវាសនា និងលក្ខណៈពិសេសរៀងៗខ្លួន។ ជាធម្មតាមនុស្សគ្រប់ៗគ្នាបានប្រសូតមកដោយដំណើរខាងក្បាលមកមុន ដែលបានជួយសម្រួលដល់ការបង្កើតរបស់ម្ដាយ។ ដោយឡែកមានមនុស្សមួយចំនួនទៀតប្រសូតមកដោយដំណើរខាងជើងមកមុន ដំណើរនេះចាស់បុរាណឱ្យឈ្មោះថា «កើតបញ្ច្រាស»។
ហេតុអ្វីមនុស្សកើតមកបញ្ច្រាស?
ជាហេតុភេទបែបធម្មជាតិ នៅពុំទាន់មានឯកសារណាបញ្ជាក់ឱ្យច្បាស់នោះឡើយថាដោយហេតុផលអ្វី។ ជាធម្មតាទារកគឺមានដំណើរការចលនានៅក្នុងផ្ទៃរបស់មាតាជានិច្ច ហើយទម្រង់ក្បាលរបស់ទារកគឺនៅផ្នែកខាងលើ រហូតដល់ជិតគ្រប់ថ្ងៃខែ ទារកនោះនឹងចាប់ផ្ដើមបង្វិលក្បាលបែរមកខាងក្រោមដើម្បីត្រៀមខ្លួននឹងប្រសូតចេញមក។ តាមទំលាប់របស់ចាស់ៗ ឱ្យតែទារកចាប់ផ្ដើមបង្វិល និងផ្ទៃនៃពោះរបស់មាតារាងធ្លាក់ចុះមកក្រោមបន្តិចគាត់តែងតែប្រាប់ឱ្យមាតាត្រៀមខ្លួនសម្រាប់បង្កើតកូននោះភ្លាម។ ដោយឡែកមានទារកខ្លះជិត និងគ្រប់ខែទៅហើយពុំព្រមបង្វិលក្បាលចុះក្រោមនោះទេ នេះបញ្ជាក់ថាទារកនោះនឹងកើតមកទាំងបញ្ច្រាស។
តើការប្រសូតមកទាំងបញ្ច្រាសមានផលប៉ះពាល់អ្វីខ្លះទៅ?
ឱ្យតែខុសប្លែកពីធម្មជាតិ នោះដំណើរការនោះប្រាកដជាមានអ្វីប្លែក ឬមានផលប៉ះពាល់ណាមួយហើយ។ ករណីប្រសូតបញ្ច្រាសនេះ គឺជាដំណើរការនៃការប្រសូតមកក្នុងភាពដ៏គ្រោះថ្នាក់បំផុត។ ជាការពិតណាស់មនុស្សតែកើតក្បាលចេញមកហើយ គឺពេទ្យឆ្មបអាចជួយសម្រួល (ទាញ) បន្ថែមដើម្បីជួយដល់ម្ដាយដែលអស់កំលាំង ផ្ទុយទៅវិញនេះប្រសូតដោយជើងចេញមកមុន វាអាចធ្វើឱ្យជាប់គាំង ព្រមជាមួយនឹងការទើសដៃ និងគ្រលាក់ក និងក្បាលផងដែរ។ ការខិតខំប្រឹងប្រែងរបស់ម្ដាយជារឿងសំខាន់ ហើយអ្វីដែលសំខាន់លើសនេះទៅទៀតគឺការជួយរបស់ពេទ្យឆ្មប។
ជំនឿនៃការកើតបញ្ច្រាស
ដូចអ្នកបានដឹងខាងលើរួចមកហើយថា ការកើតបញ្ច្រាសនេះអាចធ្វើឱ្យមានរឿងដ៏ក្រៀមមួយកើតឡើងបាន ដោយម្ដាយពុំអាចសម្រេចនៃការប្រសូតនោះឡើយ (ស្លាប់ទាំងម្ដាយ និងកូន)។ ទាក់ទងនឹងរឿងនេះវាជាជំនឿមួយទៅលើថ្ងៃខែឆ្នាំរបស់ឪពុកម្ដាយដែលរៀបការនឹងគ្នា ពាលានោះល្អឬពុំល្អ ហើយត្រូវចំលើអ្វី។ ដោយសម័យនេះជាសម័យទំនើបទៅហើយ ការដែលស្លាប់ទាំងម្ដាយ និងកូននេះមានអត្រាតិចបំផុត។
អ្នកកើតបញ្ច្រាសមានឥទ្ធិពលពិសេសអ្វីទៅ?
តាមជំនឿតៗគ្នារបស់ចាស់បុរាណរាងមក អ្នកកើតបញ្ច្រាសមានលក្ខណៈពិសេសត្រង់ជួយបំបាត់ស្លាក់ឆ្អឹងនៅក្នុងបំពង់ករបាន ដូចជា ស្លាក់ឆ្អឹងត្រីជាដើម ដោយគ្រាន់តែអុជធូប ៣ ឬ ៥ សរសៃឱ្យមនុស្សដែលកើតបញ្ច្រាសនោះកូរក្នុងទឹកផ្តិល រួចយកទឹកនោះមកញ៉ាំនឹងធ្វើឱ្យរបស់ដែលជាប់ស្លាក់នៅក្នុងបំពង់ករបូតចេញភ្លាមដូចបំណងប្រាថ្នា។
People reverse features?
The belief in astrology show that individual standpoint destined and features respectively. Naturally everyone was born with the head, which helped facilitate the creation of your mother. Separately, there are some people born with the North before the ancients called the reverse occurs.
Why do people born reverse?
Sex is why there has been no natural documents make clear that, by reason. Usually the baby is the movement in the womb of his mother always form the baby's head is at the top nearly every day, the baby will start rotating head turned below ready to be born out. The old habit of infants starting rotation and the surface of the mother's abdomen shaped slowed down a bit he always tells to prepare for the birth mother immediately. Separately, there are some babies and premature and would not rotate head down, this confirms that these babies will be born reverse.
Are born and reverse some of the effects?
But different from the natural process is that something different or have any impact. Born case is the reverse process of birth in the most dangerous. Of course, people still came out and the midwife can facilitate (download) to help mother Instead, the force born out before it can be stuck with filthy hands and they hide and head. The efforts of the mother is important and what is more important than the help of a midwife.
Faith of reverse
As you know already that this reverse can make a story that takes place by Your mother is not able to achieve any of the birth (mother and son). Regarding this as a belief on the date of parents who marry each other, nepotism, good or not and on what. By the time this is a modern and killed both mother and child has the lowest rate.
You reverse particularly influential?
Circuit beliefs shaped the ancients reverse features help relieve choking pipeline in bone, bone choking fish simply by burning incense fiber 3 or 5 that is reverse, then stir in the water pots and water then eating will make your throat choking in off immediately craves.