ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលធ្លាប់បានឆ្លងកាត់ការរួមភេទ ទោះបីជាពេលខ្លះអ្នកប្រាកដក្នុងចិត្តខ្លួនឯងយ៉ាងណាក៏ដោយ តែប្រសិនបើអ្នកឃើញរោគសញ្ញាមួយចំនួននេះ លេចឡើងទៅលើខ្លួនរបស់អ្នក យល់ល្អអ្នកគួរតែទៅធ្វើតេស្ដរកមេរោគអេដស៍ភ្លាមទៅ!
គ្រុនក្តៅ
ប្រសិនបើអ្នកមិនបានការពារនៅពេលបង្កាត់ភ្លើងស្នេហ៍ ត្រូវប្រុងប្រយ័ត្ន ព្រោះរោគសញ្ញាស្រដៀងគ្នានឹងជំងឺផ្តាសាយ អាចកើតឡើងបន្ទាប់ពីបានឆ្លងមេរោគអេដស៍រួច ហើយជំងឺគ្រុនក្តៅក៏ស្ថិតក្នុងចំណោមនេះដែរ។ លើសពីនេះទៀត ជំងឺគ្រុនក្តៅគឺជាប្រតិកម្មរលាកនឹងវីរុសនៅក្នុងលំហូរសរសៃឈាម។
ឈឺបំពង់ក
នេះក៏អាចជាសញ្ញាដំបូងនៃការឆ្លងមេរោគអេដស៍ដែរ។ តែទោះបីជាយ៉ាងណា វាក៏អាចកើតឡើងបន្ទាប់ពីមានជំងឺ។ ជាធម្មតា អាការៈឈឺបំពង់កបណ្តាលមកពីការឆ្លងមេរោគ ឬដំបៅក្នុងមាត់ ឬបំពង់អាហារ។
ឈឺខ្លួនប្រាណ
អាការៈឈឺសន្លាក់ និងឈឺសាច់ដុំញឹកញាប់ជារោគសញ្ញានៃការឆ្លងមេរោគអេដស៍ ហើយកើតឡើងក្នុងដំណាក់កាលដំបូងនៃជំងឺ។ ការឈឺចាប់នេះអាចបណ្តាលឲ្យហើមកូនកណ្តុរ ឬជំងឺរលាកសន្លាក់ឆ្អឹង។
អ្វីដែលច្រើនជាងនេះ ជំងឺរលាកសន្លាក់ឆ្អឹងបានប៉ះពាល់ដល់សន្លាក់ និងសាច់ដុំ។ លើសពីនេះទៀត ជំងឺនេះអាចធ្វើឲ្យរលាកសរសៃឈាម ឈឺសាច់ដុំរ៉ាំរ៉ៃ ឈឺសន្លាក់ឆ្អឹង។
ក្អក
អាការៈក្អកស្ងួតរ៉ាំរ៉ៃជារោគសញ្ញានៃការឆ្លងមេរោគអេដស៍ ដែលមិនអាចព្យាបាលបានជាមួយនឹងថ្នាំអង់ទីប្យូទិច និងថ្នាំក្អក។ អាការៈក្អកកើតឡើង នៅពេលរាងកាយប្រតិកម្មទៅនឹងវីរុសថ្មី។ វាក៏រោគសញ្ញានៃការឆ្លងមេរោគអេដស៍ បណ្តាលមកពីខូចប្រព័ន្ធភាពស៊ាំ។ ប្រសិនបើព្យាបាលមិនបានទាន់ពេលទេ អាការៈក្អកអាចបង្កជាជំងឺរលាកសួត រោគសញ្ញាគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរឡើងៗ។
ហើមកូនកណ្តុរ
ជាធម្មតា អ្នកជំងឺឆ្លងមេរោគអេដស៍ ៦៧% ប្រឈមមុខនឹងអាការៈហើមកូនកណ្តុរត្រង់ក ក្លៀក និងតំបន់ក្រលៀន។ អាការៈហើមខុសប្រក្រតីអាចជារោគសញ្ញាមួយ។ អាការៈហើមកូនកណ្តុរកើតឡើងដោយសារភាពសកម្មខ្លាំងរបស់ប្រព័ន្ធភាពស៊ាំ និងការប្រយុទ្ធប្រឆាំងរបស់រាងកាយជាមួយនឹងមេរោគ។
ឈឺក្បាល
អាការៈឈឺក្បាលជារោគសញ្ញានៃការឆ្លងមេរោគអេដស៍ តែងតែកើតជាជំងឺឈឺមួយចំហៀងក្បាល។ អាការៈឈឺមួយចំហៀងក្បាលជាជំងឺរ៉ាំរ៉ៃ បន្ទាប់ពីកើតចំពោះមនុស្សរយៈពេល ១៥ថ្ងៃ ឬច្រើនជាងនេះ។ អ្វីដែលច្រើនជាងនេះទៀត មនុស្ស ៥០% ដែលផ្ទុកមេរោគអេដស៍នឹងប្រឈមមុខអាការៈឈឺក្បាលញឹកញាប់ ស្របពេលដែលមនុស្ស ២៧% ទៀតប្រឈមនឹងអាការៈឈឺមួយចំហៀងក្បាល។ មានអ្នកជំងឺ ២% ប៉ុណ្ណោះដែលជួបនឹងអាការៈឈឺរ៉ាំរ៉ៃមួយចំហៀងក្បាល។
ស្រកទម្ងន់
នៅពេលមនុស្សមានផ្ទុកមេរោគអេដស៍ អាការៈចង់ក្អួត រាករូស និងក្អួតចង្អោរកើតមានឡើង ដូច្នេះ បណ្តាលឲ្យស្រកទម្ងន់។ នៅក្នុងដំណាក់កាលបន្តនៃជំងឺ, ការស្រកទម្ងន់ក៏អាចកើតឡើងនៅពេលជំងឺអេដស៍កាន់តែធ្ងន់ធ្ងរឡើង។ យោងតាមក្រសួងសុខាភិបាល និងសេវាកម្មមនុស្សនៅក្នុងសហរដ្ឋអាមេរិចបានដឹងថា ប្រសិនបើមនុស្សស្រកទម្ងន់ ១០% ឬច្រើនជាងនេះ ហើយប្រឈមមុខនឹងរោគសញ្ញាស្រកទម្ងន់អស់រយៈពេលច្រើនជាង ១ខែ ពួកគេត្រូវបានគេចាត់ចូលជាអ្នកផ្ទុកមេរោគអេដស៍។
ជំងឺគ្រុនផ្តាសាយ
ជំងឺនេះបណ្តាលមកពីវីរុសស្វាយ។ ជំងឺស្វាយអាចកើតនៅលើប្រដាប់ភេទ គូថ ឬមាត់។ ដោយមិនគិតដល់មេរោគអេដស៍ អ្នករាល់គ្នាអាចឆ្លងមេរោគស្វាយ។ អ្នកផ្ទុកមេរោគអេដស៍ដែលកើតជំងឺគ្រុនផ្តាសាយក៏អាចប្រឈមនឹងការកើតជំងឺស្វាយផងដែរ។
បែកញើសនៅពេលយប់
អ្នកផ្ទុកមេរោគអេដស៍អាចប្រឈមនឹងកំណើនសីតុណ្ហភាពក្នុងរាងកាយ នៅពេលពួកគេគេងនៅពេលយប់ ពីត្រជាក់ទៅក្តៅយ៉ាងឆាប់រហ័ស។ រាងកាយបញ្ចេញញើស ដើម្បីទប់ទល់នឹងសីតុណ្ហភាព។
កន្ទួលរមាស់លើស្បែក
អ្នកផ្ទុកមេរោគអេដស៍ជិត ៨៥% ឃើញថា កើតមានកន្ទួលរមាស់លើស្បែក។ អាការៈកន្ទួលរមាស់យូរៗទៅក្លាយពងបែក នៅពេលក្តៅ និងត្រង់តំបន់លើរាងកាយដែលមានជាតិសំណើម ប្រដាប់ភេទ និងផ្ទៃមុខ។ អាការៈកន្ទួលរមាស់មានលក្ខណៈកន្ទួលក្រហមតូចៗ និងរបកស្បែកដុំៗ។
ឆ្លងមេរោគផ្សិត
ការឆ្លងមេរោគផ្សិតលើរាងកាយមានច្រើនសណ្ឋាន ឧទាហរណ៍៖ ឆ្លងមេរោគផ្សិតលើទ្វារមាស ប្រដាប់ភេទ និងមាត់ ឆ្លងមេរោគក្នុងពោះវៀន…។
អស់កម្លាំង
អ្នកផ្ទុកមេរោគអេដស៍ជាច្រើនប្រឈមមុខនឹងអាការៈអស់កម្លាំងភ្លាមៗដោយគ្មានមូលហេតុ។ លើសពីនេះទៀត អាការៈនៃភាពហត់នឿយនេះមិនអាចបាត់ទៅវិញ ក្រោយពេលសម្រាករួចបានទេ។ ក្នុងករណីភាគច្រើន នេះជារោគសញ្ញានៃដំណាក់កាលដំបូង។ មេរោគអេដស៍នឹងកើតឡើង នៅពេលដំណាក់កាលមួយនេះបានបញ្ចប់ ភាពអស់កម្លាំងនឹងមិនកើតឡើងម្តងទៀតឡើយ។
គ្មានរោគសញ្ញាណាទាំងអស់
មនុស្សជាច្រើនដែលផ្ទុកមេរោគអេដស៍ដោយមិនដឹងខ្លួន ហើយនេះជាការគំរាមកំហែងមួយចំពោះមនុស្ស ប្រសិនបើពួកគេបន្តការរួមភេទដោយមិនបានការពារ ដូច្នេះជំងឺនឹងកាន់តែរាតត្បាតខ្លាំងឡើង។
កាលពីឆ្នាំ ២០០១ មនុស្សតិចជាង ១% ត្រូវបានគេធ្វើតេស្តរកមេរោគអេដស៍។ សំណាងមិនល្អ មានតែនៅក្នុងប្រទេសអាហ្វ្រិចខាងត្បូងទេ ដែលមានមនុស្សជាង ៥លាននាក់បានឆ្លងជំងឺនេះ។ ដូច្នេះ ត្រូវធ្វើតេស្តភ្លាមៗ ប្រសិនបើអ្នកប្រឈមមុខនឹងរោគសញ្ញាណាមួយខាងលើ។
13 symptoms, you need to test for HIV!
If you are a person who has been through sex, although sometimes you mind anyway, but if you see any symptoms appear on your own good you should be tested for HIV immediately!
fever
If you do not protect inflame lovers need to be vigilant for symptoms similar to the flu can occur after HIV infection and fever also among these. In addition, a fever is an inflammatory reaction to the virus in the flow of the blood vessels.
sore throat
This may also be the first sign of HIV infection. However, it can also occur after an illness. Usually symptoms of sore throats caused by infections or ulcers in the mouth or esophagus.
bodily pain
Symptoms, joint pain and muscle aches, often with symptoms of HIV infection occur in the early stages of the disease. This pain can cause swollen glands or rheumatoid arthritis.
What is more, rheumatoid arthritis affects the joints and muscles. In addition, the disease can cause inflammation of blood vessels, muscle pain, chronic rheumatism.
cough
Chronic dry cough symptoms of HIV infection can not be treated with antibiotics byautich and cough medicines. Cough occurs when the body reacts to the new virus. There are also symptoms of HIV infection caused by damage to the immune system. If not treated on time cough can cause a dangerous pneumonia symptoms worse.
swollen glands
Normally 67% of HIV infections in the face symptoms, swollen glands, neck, armpits and groin area. Unusual swelling symptoms may be a symptom. Symptoms swollen mice occurred because the activation of the immune system and the body's fight with the virus.
headaches
Headaches are symptoms of HIV infection often occur in migraine patients. Migraine symptoms of illness after the birth for 15 days or more. What is more, 50% of people with HIV will face frequent headaches, while 27% more likely to suffer migraine. 2% of patients who experience chronic symptoms on one side of the head.
weight loss
When people with HIV symptoms, nausea, diarrhea and vomiting occur, causing weight loss. In the early stages of the disease, weight loss can also occur when AIDS worsens. According to the Department of Health and Human Services in the United States know that if people lose weight 10% or more, and faced with symptoms of weight loss for more than 1 month, they are considered as HIV.
flu
The disease caused by the virus, syphilis. Syphilis can occur on the genitals, anus or mouth. Without prejudice to HIV, you can be infected with syphilis. HIV disease, influenza can also face the issue of mango.
Sweating at night
HIV may face increased body temperature when they sleep at night, from cold to warm quickly. Body sweat to resist temperatures.
Skin rash
HIV nearly 85% occur skin rashes. Symptoms become increasingly itchy rash and blisters when hot area on the body with moisture genitals and face. Rash symptoms are minor redness and flaking skin pieces.
Fungal infections
Fungal infection on the body is more uniform, for example: yeast infection on the Golden Gate genital and oral infections, intestinal ....
fatigue
Many people living with HIV face suddenly without cause fatigue. In addition, symptoms of tiredness can disappear after the holidays already. Most cases, the symptoms of the early stages. HIV infections will occur at this stage is completely exhausted it will not happen again.
No Symptoms
Many people with HIV without knowing it, and this is a threat to people if they continue unprotected sex so much more invasive.
In 2001, less than 1% were tested for HIV. Unfortunately, only in South Africa, which has more than 5 million people were infected with the disease. So should be tested immediately if you face any of the above.