បច្ចេកវិទ្យា Live-Streaming (ការផ្សាយផ្ទាល់) នៅក្នុងប្រទេសចិន កំពុងតែមានប្រជាប្រិយភាព ហើយយុវវ័យចិនជាច្រើន បានធ្វើការ Live ពីសកម្មភាពផ្សេងៗជាច្រើន ទាក់ទងនឹងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ ហើយចំនួនគេសង្កេតឃើញមានការ Live ស្តីការញ៉ាំផ្លែចេកបែបស្រើបស្រាល ដែលសកម្មភាពនេះធ្វើអោយអាជ្ញាធរចិន បបានធ្វើការហាមប្រាម និងព្រមានយុវវ័យរបស់ខ្លួន មិនអោយធ្វើការ Live វីដេអូញ៉ាំចេកបែបស្រើបស្រាល ទាំងនោះនៅលើអិនធើណេតឡើយឡើង។
រដ្ឋាភិបាលចិនបានបង្ហាញក្តីបារម្ភថា ការ Live វីដេអូបែបនេះ ធ្វើអោយប៉ះពាល់សីលធម៌សង្គម ព្រោះវាហាក់បង្ហាញកាយមិនសមរម្យ ប្រៀបបានដូចជាវីដេអូអាសកាភាសអញ្ចឹងដែរ ហើយយោងតាមរបាយការណ៍ New Express Daily បានអោយដឹងថា មានក្មេងៗអាយុក្រោយ១៨ឆ្នាំ ប្រមាណ២៦% ជាអ្នកទស្សនា Live-Streaming ហើយប្រមាណ៦០% ជាមនុស្សវ័យក្រោយ៦០% ហើយភាគច្រើនមនុស្សប្រុសជាអ្នកចូលចិត្តទស្សនា។