រំជួលចិត្ត! ហេតុតែក្រខ្សត់ ដើម្បីបំពេញបំណងកូន ទឹកចិត្តអ្នកម្តាយ សុខចិត្តលួចភ្លៅមាន់គេ ធ្វើជាកាដូ ជូនកូនស្រី ត្រូវមានទោសជាទង្ងន់

ចិន ៖ ពាក្យចាស់ពោលថា ម្តាយក្រប៉ុណ្ណាក៏មិនដែលទុក ឲ្យកូនខ្លួនស្លាប់ដែរ។ ជាក់ស្តែង បើក្រឡេកមកមើលក្នុងប្រទេសចិនឯណោះវិញ ស្រ្តីជាម្តាយកម្សត់ម្នាក់ រស់នៅក្នុងភាពតោកយ៉ាក និងថែមទាំងចិញ្ចឹមបីបាច់កូនតែម្នាក់ឯង ក្នុងទីក្រុង ណានជីង ហើយត្រូវបង្ខំចិត្តលួចរបស់របរមួយចំនួន  និងភ្លៅមាន់ ដើម្បីបំពេញក្តីបំណងរបស់កូន ដើម្បីទុកជាកាដូសម្រាប់ថ្ងៃទិវាកុមារអន្តរជាតិទៀតផង។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា អ្នកម្តាយឈ្មោះ Liu Jinxia មានកូនភ្លោះស្រី២នាក់ តែជាអកុសលកូនស្រីជាទីស្រលាញ់ទាំងពីររបស់គាត់ ទទួលរងជំងឺតម្រងនោមធ្ងន់ធ្ងរ រហូតដល់អ្នកម្តាយរូបនេះបានសម្រេចចិត្ត នាំកូនស្រីម្នាក់ ដែលមានអាយុ៧ឆ្នាំ ចេញពីផ្ទះទៅរស់នៅក្នុងទីក្រុង ណានជីង វិញ ដើម្បីធ្វើការ និងព្យាបាលជំងឺកូន។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការព្យាបាលជំងឺមួយនេះ គឺពិតជាមានតម្លៃថ្លៃខ្លាំងណាស់ ខណៈដែលរូបគាត់ និងកូនស្រីមានប្រាក់ត្រឹមតែ ៣,០០០យ័ន (ប្រហែលជា ៤៥៥ដុល្លារអាមេរិក) ដើម្បីធ្វើដំណើរមកតែប៉ុណ្ណោះ។

ប្រភពបន្តថា នៅខេត្ត Shangdong អ្នកស្រី Liu ធ្វើការជាអ្នកប្រមូលសម្រាម ដែលទទួលបានចំណូលត្រឹមតែ ៥០យ័ន (ប្រហែលជា ៨ដុល្លារអាមេរិក) តែប៉ុណ្ណោះ។ ចំណែកឯស្វាមីរបស់គាត់វិញ បានលែងលះគ្នា បានមួយឆ្នាំកន្លងទៅហើយ ដោយសារតែប្តីរបស់គាត់ធុញទ្រាន់ ជាមួយនឹងជីវិតគ្រួសារមួយនេះ និងមានសម្ពាធ រឿងរកលុយកាក់ខ្លាំងពេក គឺមិនដែលសល់ សល់បានត្រឹមតែមើលជំងឺរបស់កូន ទើបប្តីរបស់គាត់សម្រេចចិត្តចាកចេញតែម្តង។

ដោយឡែក ដោយសារតែគ្មានលុយគ្មានកាក់ដូចគេ អំឡុងពេលរូបគាត់ និងកូនស្រីរស់នៅក្នុងទីក្រុង ណានជីងនោះ រូបគាត់បានត្រឹមតែបញ្ជូនកូនស្រីរបស់ខ្លួន សម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងបន្ទប់តូចមួយដែលមានទំហំ ២ម៉ែត្របួនជ្រុងតែប៉ុណ្ណោះ ព្រោះថាបន្ទប់នោះវា ចំណាយលុយតិចតួចណាស់ សម្រាប់គាត់ដែលជាអ្នកក្រខ្សត់។

ទន្ទឹមនឹងនោះផងដែរ ស្រ្តីជាម្តាយដែលស្រលាញ់ថ្នាក់ថ្នមកូនស្រី មិនបោះបង់ចោល ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយនោះ រូបគាត់ចាំបានថា កាលពីប៉ុន្មានថ្ងៃមុន មុនថ្ងៃទិវាកុមារអន្តរជាតិ ក្តីស្រមៃរបស់កូនស្រីជាទីស្រលាញ់របស់គាត់ បានប្រាប់គាត់ថា បំណងប្រាថ្នារបស់នាង គឺនាងចង់ឲ្យម៉ាក់ទិញភ្លៅមាន់មួយ សម្រាប់នាង ដើម្បីបានញ៉ាំស្គាល់រសជាតិនឹងគេម្តង ព្រោះនាងមិនធ្លាប់ដែលញ៉ាំ របស់បែបនេះពីមុនមកឡើយ។

ក្រោយមក ក្រោយពីបានលឺកូនស្រីជាទីស្រលាញ់របស់ខ្លួន បានរៀបរាប់ប្រាប់យ៉ាងដូច្នេះហើយ មុនទិវាកុមារអន្តរជាតិមួយថ្ងៃ ស្រ្តីជាម្តាយហេតុតែគ្មានលុយហូរហារដូចគេ បានមួយថ្ងៃហូបមួយថ្ងៃ បានដើរសំដៅចូលទៅក្នុងផ្សារទំនើបមួយកន្លែង ដើម្បីទិញគ្រាប់ធញ្ញជាតិ ដូចជាអង្ករយកមកដាំបាយជាដើម ប៉ុន្តែនៅពេលដែលរូបគាត់បានឃើញ គេលក់ភ្លៅមាន់នៅក្បែរនោះ រូបគាត់ភ្ញាក់ព្រឺតនឹកដល់សម្តីកូនរបស់ខ្លួន ហើយក៏បានលួចទាញយកភ្លៅមាន់របស់គេតែម្តង។ ម្យ៉ាងវិញទៀត គាត់ដឹងថាកូនស្រីទាំងពីររបស់គាត់ ត្រូវការសៀវភៅដើម្បីរៀន រួចគាត់ក៏បានលួចយកសៀវភៅថែម២ក្បាលទៀត ដែលនៅក្បែរនោះផងដែរ។ ប៉ុន្តែជាអកុសលរូបគាត់ត្រូវបានប៉ូលិសចាប់បាន ក្រោយពេលដើរចេញពីហាង។

ប្រភពដដែលបន្តទៀតថា នេះពិតជារឿងដែលសោកសៅបំផុត ប៉ុន្តែក្រោយពីរឿងរ៉ាវរបស់ស្រ្តីជាម្តាយរូបនោះ ត្រូវបានបង្ហោះចែកចាយ ជាសាធារណៈក្នុងបណ្តាញសង្គមរួចមក ម្នាក់ៗពិតជាអាណិតអាសូរលើរូបគាត់ជាខ្លាំង និងសរសើរពីទឹកចិត្តដ៏ល្អរបស់គាត់ដែលមានចំពោះកូន។ ចំណែកឯប៉ូលិសក៏បានដោះលែងរូបគាត់ឲ្យមានសេរីភាពវិញផងដែរ។

លើសពីនេះទៅទៀត រូបគាត់ត្រូវបានអ្នកនិយមលេងបណ្តាញទំនាក់ទំនងសង្គមជាច្រើន បានចូលរួមបរិច្ចាគជាថវិកាម្នាក់បន្តិចៗ រហូតបានដល់ទៅ ៣០០,០០០យ័ន (ប្រហែលជា ៤៥,៥៥៩ដុល្លារអាមេរិក) ផងដែរ ដែលអាចឲ្យគាត់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការចំណាយ លើការព្យបាលកូនស្រីរបស់គាត់ និងចាយវាយផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?




Emotions! Because theirs to fulfill her depressed mother willing to steal the chicken thighs as a gift for her daughter in the last Children's Day ...

China: the old saying mother is also never leave their children died. According to look at in China back home mother poor man living in abject poverty and even raising a child alone in the city of Nanjing, and was forced to steal items and chicken thighs to fulfill his son's wish to gift for the day, International Children's Day as well.

According to sources, the press reported that the mother named Liu Jinxia have twin daughters, 2 but unfortunately daughter loved both his suffering kidney disease severe enough mother has decided to bring my daughter, who was 7 years old home to live in the city of Nanjing to work and treat children. However, a treat is really very expensive, while he and his daughter had just 3,000 yuan (about 455 US dollars) to travel.

The source added that in Shangdong province, Ms. Liu worked as a garbage collector, who earned only 50 yuan (about $ 8). Meanwhile, her husband divorced a few years ago because of her husband's bored with family life, and there is too much pressure to earn coins is left remaining only child's illness so her husband decided to leave.

Particularly because no money, no coins like them during him and her daughter live in the city of Nanjing, that he had just dispatched his daughter treated in hospital in a small room, which has a 2-meter square only because the room, it costs very little money for him, which is theirs.

Meanwhile, also the mother who love tenderness daughter not abandoned however, under any circumstances, then he remembered that a few days before Valentine's Day International Children's Dream daughter's lover, she told him that her desire, she wants mom bought chicken thighs for her to ate tasted with them again because she never ate of this kind before.

Later, after he had heard the daughter as his beloved tells thus before International Children's day, the mother because no money flows Bihar as they had a day eat one day walked into the supermarket, a place to buy grain, such as rice taken cookers, etc., but when he saw they were selling chicken thighs nearby, he woke startled remembered quoted their children and stole download chicken thighs their time. Moreover, he knew that his two daughters need to learn, and he stole the books, in addition to 2 other nearby well. Unfortunately, he was arrested after he walked out of the store.

The source added that It was one of the saddest but after the story of the mother had been posted distributed publicly in social networks already made a compassion on him greatly and praising the kindness of his feel for children. The police released him to freedom.

Moreover, he was Netizen network, socialize, many participants donate a budget one gradually until up to 300,000 yuan (perhaps 45.559 US dollars) as well, which could give him enough to spend on the treatment of her daughter and spent well.

How do you think?