ថាសហោះ(UFO) នេះដែរត្រូវបានគេប្រទះឃើញសំកាំងខ្លួននៅលើមេឃ នៅជិតមូលដ្ឋានកងកម្លាំងអាកាស Wright-Patterson ក្នុងរដ្ឋអូហៃយូ សហរដ្ឋអាមេរិក ហើយស្រាប់តែបាត់ទៅវិញដោយគ្មានមូលហេតុ។
រូបថាសហោះចម្លែក
តាមប្រភពព័ត៌មានពីគេហៈទំព័រ Mirror បានអោយដឹងថា វីដេអូនេះថតបានដោយប្តីប្រពន្ធមួយគូ ដែលកំពុងតែនាំគ្នាមើលថ្ងៃលិច ហើយក៏ឃើញមានវត្ថុចម្លែកហោះនៅលើអាកាសតែម្តង។
ទោះជាយ៉ាងណាក៏ដោយ ហេតុការណ៏ដ៏ចម្លែកនេះ មិនទាន់មានអ្នកវិទ្យសាស្រ្តរូបណាបានចេញមុខអះអាងថា វាគឺជាអ្វីអោយប្រាកដនោះទេ ហើយពេលនេះ វាបានធ្វើអោយមនុស្សជាច្រើនមានចម្ងល់យ៉ាងខ្លាំង។
គួរបញ្ជាក់ផងដែរថា ហេតុការណ៏ស្រដៀងគ្នានេះដែរ បានកើតឡើងនៅក្នុុងប្រទេសអាហ្សង់ទីន កាលពីវេលាយប់ថ្ងៃទី 20 ខែឧសភា ឆ្នាំ 2016 កន្លងទៅថ្មីនេះ ដោយ អ្នកភូមិបានឃើញមានពន្លឺចម្លែកធ្លាក់ចុះមកពីលើមេឃ ហើយពន្លឺនេះ វាចេះតែខ្សោយទៅៗ ហើយចុងក្រោយ ស្រាប់តែបាត់នៅលើចុងមែកឈើតែម្តង។ នៅក្នុងដែរអ្នកភូមិម្នាក់បាននិយាយថា មនុស្សក្រៅភពនេះ មានភ្នែកដ៏ចម្លែក ហើយសំឡឹងមករកគាត់នៅពីក្រោយដើមឈើ ហើយវាបានពន្លូតដៃរបស់វាឡើងលើដើមឈើតែពេលអ្នកភូមិមកដល់ស្រាប់តែបាត់រកមិនឃើញឡើយ។
រូបគំនូរដែលគេគូរឡើង
បើយោងតាមកាសែត UFO Sightings Daily បានអោយដឹងថា ហេតុការណ៏ដ៏ចម្លែកនេះ វាមិនកើតឡើងជាញឹកញាប់នោះទេ លើកលែងតែនៅតំបន់ណាដែលមានប្រជាជនរស់នៅតិច ហើយពេលចុងក្រោយដែលគេបានប្រទះឃើញគឺនៅក្នុងទ្វីបអាហ្រិក៕
សូមទស្សនាវីដេអូខាងក្រោម៖