មួយសប្តាហ៍រួមភេទប៉ុន្មានដង ទើបគូស្វាមីមានសុភមង្គល

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Toronto-Mississauga (ប្រទេសកាណាដា) បានធ្វើការស្ទង់មតិមួយទៅលើមនុស្សជាង ៣០.០០០ នាក់ដែលមានអាយុ ៤០ ឆ្នាំ ពួកគេបានរកឃើញថា ការកើនឡើងសន្ទស្សន៍សុភមង្គលរបស់គូស្វាមីភរិយា គឺរួមភេទម្តងក្នុងមួយសប្តាហ៍។
អ្នកជំនាញ Amy Muise បានមានប្រសាសន៍ថា «រឿងសំខាន់គឺរក្សាចំណងមេត្រីភាពរវាងគូស្នេហ៍ឲ្យនៅជិតស្និតនឹងគ្នា ដោយមិនចាំបាច់រួមភេទរៀងរាល់ថ្ងៃនោះទេ។»

ដូចគ្នានេះផងដែរអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ ឈីកាហ្គោ (អាមេរិក) បានស្ទង់មតិទៅលើមនុស្ស ២៥.០០០ នាក់ ក្នុងនោះមាន ១១.២៨៥ នាក់ជាបុរស ហើយ ១៤.២២៥ នាក់ជាស្ត្រី ក្នុងឆ្នាំ ១៩៨៩ ដល់ ២០១២ បានរកឃើញថា គូស្នេហ៍ដែលមានសុភមង្គល គឺរួមភេទញឹកញាប់បំផុត ៥ ដងក្នុង ១ខែ។

ពីមុនគូស្វាមីភរិយាទាំងនេះធ្វើការរួមភេទច្រើនដងក្នុងមួយសប្តាហ៍ ប៉ុន្តែទម្លាប់ត្រូវបានផ្លាស់ប្តូរមកវិញ។
លោក George Loewenstein ដែលជាសាស្ត្រាចារ្យផ្នែកចិត្តវិទ្យាបានឲ្យដឹងថា មនុស្សដែលធ្វើការរួមភេទច្រើនដងក្នុងមួយសប្តាហ៍ អាចធ្វើឲ្យអារម្មណ៍មានសុភមង្គលប្រែមកជាអវិជ្ជមាន។

ហេតុនេះហើយអ្នកវិទ្យាសាស្ត្រជឿថា ការរួមភេទមួយដងក្នុងមួយសប្តាហ៍ គឺមានប្រយោជន៍សម្រាប់គូស្វាមីភរិយាច្រើនបំផុតក្នុងការបង្កើនសន្ទស្សន៍សុភមង្គល។


A week have sex several times a happy couple

Researchers from the University of Toronto-Mississauga (Canada), a survey of more than 30,000 people aged 40 years, they found that the happiness index rose couples are having sex once a week.
Expert Amy Muise says the important thing is to maintain the relationship between the couple to stay close to each other without having sex every day.

Also, researchers from the University of Chicago (USA) has surveyed over 25,000 people, including 11,285 men and 14,225 women in 1989 and 2012, found that couples who have a happy sex most often 5 times in 1 month.

Previously, these couples to have sex several times a week, but the routine was changed back.
George Loewenstein, a professor of psychology, said that people who have sex several times a week can make a happy mood turned negative.

Therefore, scientists believe that sex once a week is the most useful for couples to increase the happiness index.