ការពិតទៅមនុស្សស្រីយើងពេលខ្លះ អាចថាចិត្តដាច់នៅមុខមនុស្សដែល ខ្លួនស្រលាញ់ ពេលដែលឆ្អែតដល់ក ប៉ុន្តែយ៉ាងណាក៏ដោយក៏នៅមានកូនចិត្តតូចមួយ ដែលទន់ជ្រាយ ហើយមិនអាចអត់ធន់នឹង ការចាកចេញនោះដែរ។ មែនទែនទៅនាងចង់និយាយថា កុំចាកចេញតែនាងមិនអាចធ្វើវាម្តងហើយម្តងទៀតបានទេ។ នាងចង់និយាយថា ហេតុអីអ្នកមិនយល់អារម្មណ៍របស់ខ្ញុំខ្លះផង? តែនាងដឹងត្រឹមថានាងមិនអាចបង្ខំបុរសម្នាក់នោះបានទេ។ នាងចង់និយាយថា ខ្ញុំលែងខ្វល់ទៀតហើយ តែមួយឃ្លានោះមិនបានធ្វើអោយរឿងគ្រប់យ៉ាង ប្រសើរឡើងទេ មានន័យថាមាត់ថាផ្សេងតែចិត្តផ្សឹង។ នាងចង់និយាយថា អោយខ្ញុំសុំទោស តែនាងដឹងថានាងមិនបាន ធ្វើអ្វីខុសឆ្គងនោះទេ។ នាងចង់និយាយថា អ្នកមិនមែនមនុស្សបែបនេះទេពីមុន តែនាងសង្កេតឃើញថានាង មិនគួរអង្វរគេអោយផ្លាស់ប្តូរ ដើម្បីនាងទេព្រោះថាវាមិនអាចទៅរួច។ នាងចង់និយាយថា ខ្ញុំចង់អោយយើងទាំងពីរជួសជុលរឿងដែលខូចខាត តែរវាងនាងហើយនិងគេប្រហែលជា គ្មានអ្វីនៅសេសសល់ដើម្បីប៉ះប៉ូវនោះទេ។ នាងចង់និយាយថា ខ្ញុំមិនចង់បោះបង់វាចោលទេ តែនាងបានសម្រេចចិត្តហើយ នាងពិតជាមិនអាចធ្វើវាម្តងទៀត។ នាងចង់និយាយថា ខ្ញុំនឹកអ្នកខ្លាំងណាស់ តែនាងព្យាយាមបញ្ឈប់ខ្លួនឯង មិនអោយដើរផ្លួវនោះម្តងទៀត។ នាងចង់និយាយថា ខ្ញុំស្រលាញ់អ្នក តែនាងត្រូវចាំពីអារម្មណ៍ក៏ដូចជា ទង្វើដែលអ្នកបានធ្វើអោយនាងឈឺ។ ទោះជាយ៉ាងណាក៏ដោយបុរស ដែលបានធ្វើអោយមនុស្សស្រីឈឺត្រូវចាំថា ដរាបណាអ្នកបានធ្វើអោយនាងឈានដល់កម្រិតនេះហើយ នាងនឹងមិនស៊ូជាមួយអ្នកតទៅទៀតទេ បើទោះជានាងត្រូវរស់នៅពិបាកដូចស្លាប់ក៏ដោយ ហើយអ្នកនឹងមិនអាចមានវត្តមានរបស់នាង ត្រឡប់មករកអ្នកវិញទេ។ ការពិតទៅមនុស្សស្រីទន់ភ្លនតែមិនទន់ជ្រាយនោះទេ។ ក៏សង្ឃឹមថាមនុស្សប្រុសទូទៅអាចយល់ពីអារម្មណ៍របស់មនុស្សស្រីដែលខ្លួនស្រលាញ់ ហើយចេះស្តាយពេលវេលាដែលធ្លាប់មានរឿងល្អៗជាមួយគ្នាផងដែរ៕
The true story of a woman after a loved one leave
In fact, women can sometimes slashing gay men when chhaetadlk but did have a little soft and can endure will leave. Surely that she wanted to say, do not leave, but she could not do it again and again. She wants to say why you do not understand my feelings? But she knows that she can not force man. She wanted to say that I do not care anymore single phrase that did not make things better, it means other oral fungus. She wanted to say I'm sorry, but she said she did nothing wrong. She wanted to say you do not like this before, but she realized that she should not beg them to change, because it's impossible. She wanted to say that I want us both to repair damaged between her and they may be nothing left to compensate. She wanted to say that I do not want to give it up, but she decided that she really can not do it again. She wanted to say I miss you so much, but she tried to stop himself from walking Street again. She wanted to say I love you, but she must remember the feeling as well as the actions that you make her sick. However, the man who made women sick need to remember that as long as you make her reach, and she would not rather be with you any more, even if she had to live hard, like death, and you will not be present for her return to you again. In fact, women soft phlon not softening. Also hope that men can understand the feelings of a woman who loved and sadly time ever a good thing together.