ការចាក់សាក់លើខ្លួនប្រាណ ត្រូវបានពេញនិយមទូទាំងពិភពលោក ហើយនាពេលចុងក្រោយនេះ គេឃើញនារីៗជាច្រើនបាន ទៅរកជាងចាក់សាក់ល្បីៗ ដើម្បីទទួលបានសាក់ដ៏ស្រស់ស្អាត និងមានភាពទាក់ទាញបុរសៗ។ ការចាក់សាក់គឺមានអត្ថន័យផ្សេងៗគ្នា មានអ្នកខ្លះចាក់សាក់គឺដើម្បីបញ្ចុះមន្តអាគមន៍ណាមួយ ប៉ុន្តែសំរាប់អ្នកខ្លះចាក់សាក់គឺក្នុងន័យភាពទាក់ទាញ និងស្រស់សង្ហា។
នាពេលសម័យដ៏ជឿនលឿនមួយនេះ នារីក្រមុំជនជាតិថៃចូលចិត្តទៅចាក់សាក់ណាស់ ហើយជាពិសេសគឺចាក់សាក់ចំកន្លែងអាថ៌កំបាំងតែម្តង។ កិច្ចសម្ភាសមួយបានអោយដឹងថា នារីរកស៊ីផ្លូវភេទ ឬនារីបំរើសេវាកម្មផ្សេង តែងតែទៅរកកន្លែងចាក់សាក់ល្បីៗ ហើយពួកនាងតែងតែកម្មង់អោយចាក់ក្បែរៗកន្លែងអាថ៌កំបាំងតែម្តង។ បុរសៗតែងតែមានអារម្មណ៍ភ្លាមៗ ពេលដែលបានឃើញសាក់ទាំងនោះ ហើយជញ្ជក់មាត់ថា អូយ! អីក៏សិចស៊ីម្ល៉េះទេលោកអើយ!
តាមសម្តីរបស់អ្នកជំនាញចាក់សាក់បានប្រាប់អោយដឹងថា ពិតជាមាននារីក្រមុំជាច្រើនបានមកកន្លែងគាត់ចាក់សាក់ច្រើនមែនសព្វថ្ងៃនេះ ហើយថែមទាំងអោយចាក់ក្បែរកន្លែងពិសេសទៀតផង។ ដោយមានការស៊ាំទៅហើយនោះ គាត់ប្រាប់ថា មិនមានអារម្មណ៍អីទៀតទេ បើទោះបីជានារីរូបស្រស់ស្អាតប៉ុណ្ណាក៏ដោយ ហើយបើកខ្លួនប្រាណបញ្ចេញសាច់សខ្ចីល្វក់ក៏ដោយ។ គាត់បានបន្តទៀតថា នារីថៃពុំមានការខ្មាសអៀនសោះឡើយ ក្នុងការស្រាតល្វែងខ្លួនហើយអោយជាងចាក់សាក់ធ្វើការបានដោយសេរី។
សូមទស្សនាវីដេអូ៖