ក្នុងដំណាក់កាលមានផ្ទៃពោះដំបូង ពេលព្រឹក ជាពេលដែលស្ត្រីពិបាកនឹងទប់ទល់អាការៈចាញ់កូន ហើយពេលថ្ងៃត្រង់ក៏បាត់ទៅវិញ។ ប៉ុន្តែអាការៈចាញ់កូនរបស់ស្ត្រីមួយចំនួនអាចកើតឡើងទាំងយប់ទាំងថ្ងៃ។
ក្នុងអំឡុងត្រីមាសទី ១ ស្ត្រីត្រូវប្រឈមនឹងអាការៈចង់ក្អួត និងក្អួតចង្អោរ។ ករណីខ្លះ អាការៈចាប់ផ្តើមកើតឡើង ក្រោយមានផ្ទៃពោះសប្តាហ៍ទី ៤។
ប្រឹក្សានឹងវេជ្ជបណ្ឌិតរបស់អ្នក ដើម្បីទទួលបានដំណោះស្រាយក្នុងដំណាក់កាលនេះ។ ហើយខាងក្រោមនេះ ជាវិធីសាស្ត្របន្ថែម អាចជួយព្យាបាលអាការៈចាញ់កូនរបស់អ្នកបាន៖
វិធីទី ១ ប្រើខ្ញី
ខ្ញីអាចជួយទប់ទល់នឹងអាការៈចង់ក្អួត។ ក្រេបតែខ្ញី និងទំពារខ្ញីម៉ត់ឱ្យបាន ២ ឬ៣ដងក្នុង ១ថ្ងៃ។
វិធីទី ២
ហិតក្លិនក្រូចឆ្មាឱ្យបាន ២-៣ដងជារៀងរាល់ម៉ោង បើអ្នកចង់ក្អួត។ វាជួយឱ្យអារម្មណ៍អ្នកត្រលប់មកធម្មតាវិញ។
វិធីទី ៣
បន្លែផ្តល់ទាំងជាតិសរសៃ និងសារធាតុអុកស៊ីតកម្ម។ ប្រឹក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នក ហើយត្រៀមបន្លែដែលអ្នកអាចញ៉ាំបាន។
វិធីទី ៤
ឧស្សាហ៍ទទួលទានត្រសក់ស្រូវ ផ្លែឈើជូរៗ ផ្លែប៉ោម ឃីវី និងប៊ឺរីឱ្យបានញឹកញាប់ ដើម្បីផ្តល់វីតាមីន ជាតិសរសៃ និងជាតិទឹកឱ្យរាងកាយ។
វិធីទី ៥
ពិសារស៊ុបឱ្យបានទៀងទាត់។ បើសិនអ្នក ជាអ្នកបួស អ្នកអាចទទួលទានតែបន្លែ បើអ្នកមិនមែនជាអ្នកបួស ទទួលទានទាំងបន្លែ និងសាច់។
វិធីទី ៦
ញ៉ាំផលិតផលទឹកដោះគោ ដើម្បីទទួលបានជាតិម៉ាញ៉េស្យូម ប៉ូតាស្យូម និងប្រូតេអ៊ីន។
វិធីទី ៧
ទទួលទានប្រេងដូង ប្រេងអូលីវ ផ្លែប័រ គ្រាប់ផ្លែឈើ និងគ្រាប់ធញ្ញជាតិ ដើម្បីបានជាតិខ្លាញ់ជំនួយសុខភាព។
វិធីទី ៨
មិនត្រូវបង្អត់អាហារខ្លួនឯង។ ញ៉ាំតិចៗ បើសិនអ្នកមិនអាចញ៉ាំបានច្រើន។ កុំបណ្តោយឱ្យក្រពះឃ្លាន។ ឧស្សាហ៍ផឹកទឹក និងក្រេបទឹកតែឱ្យបានញឹកញាប់៕
Home
ចំណេះដឹង
អប់រំផ្លូវភេទ
វិធីបំបាត់អាការៈចាញ់កូនបានយ៉ាងមានប្រសិទ្ធភាព កុំភ្លេចអានទាំងអស់គ្នា!