កី​ឡករ​កីឡាការិនី​ប៉េតង់​កម្ពុជា​២​រូប​បន្ត​ស្វែងរក​មេដាយ​ពី​ព្រឹត្តិការណ៍ Beach Games នៅ​វៀតណាម​

Tags

កីឡាករ ប៉េតង់ កម្ពុជា ពីររូប រួមមាន កីឡាករ ញ៉ែម បូរ៉ា និង កីឡាការិនី ដួង ឌី ណា បាននិងកំពុង ធ្វើការ ប្រកួតប្រជែង ជាមួយ គូប្រកួត រៀងៗ ខ្លួន លើ វិញ្ញាសា ប្រកួត ១ នាក់ ទល់ ១ នាក់ បុរស - នារី ក្នុង ព្រឹត្តិការណ៍ កីឡា ឆ្នេរ ខ្សាច់ ជើងឯក ទ្វីបអាស៊ី នៅ ទីក្រុង ដា ណា ង ប្រទេស វៀតណាម ។ ក្នុងនោះ កីឡា កីឡាករ ញ៉ែម បូរ៉ា  ដែល ឈរ នៅ ពូ ល B ត្រូវ ជួប ប្រកួត បើកឆាក ជាមួយ កីឡាករ Altangerel របស់ ប្រទេស ម៉ុង ហ្គោ លី នៅ ម៉ោង ៩:០០ នាទី ។
បន្ទាប់មក នៅ ម៉ោង ១០:៣០ នាទី រូបគេ ត្រូវ បន្ត ជួប កីឡាករ Hoi Giang របស់ ម្ចាស់ផ្ទះ វៀតណាម មុន ប៉ះ កីឡាករ Goh Weee Teck របស់ សិង្ហ បុរី នៅ ម៉ោង ១:៣០ នាទី រសៀល និង ចុងក្រោយ ត្រូវ ជួប ជាមួយ កីឡាករ Mienmany Lar របស់ ឡាវ នៅ ម៉ោង ៣:០០ នាទី រសៀល ។
ដោយឡែក កីឡាការិនី ដួង ឌី ណា ដែល ឈរ នៅ ពូ ល A ត្រូវ ប៉ះ កីឡាការិនី Nguyen Thi Tran របស់ វៀតណាម នៅ ម៉ោង ៩:០០ នាទី មុន បន្ត ជួប កីឡាការិនី Goma Ayumi របស់ ជប៉ុន នៅ ម៉ោង ១០:៣០ នាទី ។ នៅ ម៉ោង ១:៣០ នាទី រូបគេ ត្រូវ ជួប ប្រកួត ជាមួយ កីឡាការិនី Tan Quian Ni Janice របស់ ប្រទេស សិង្ហ បុរី ហើយ ចុងក្រោយ ត្រូវ ប្រកួត ជាមួយ កីឡាការិនី Chao Guijin របស់ ចិន នៅ រសៀល ម៉ោង ៤:៣០ នាទី ។
គួរ បញ្ជាក់ថា សម្រាប់ ការប្រកួត របស់ កីឡាករ កីឡាការិនី កម្ពុជា ថ្ងៃនេះ ដើម្បី ស្វែងរក ពិន្ទុ ខ្ពស់ ប្រចាំ ពូ ល នីមួយៗ ពី លេខ ១ ដល់ លេខ ២ ឡើងទៅ ប្រកួត នៅ វគ្គ ពាក់កណ្តាល ផ្តាច់ព្រ័ត្រ នា ថ្ងៃទី ២៨ ខែកញ្ញា ស្អែក នេះ ។ ឆ្លងកាត់ ការប្រកួត កាលពី ព្រឹក មិញ កីឡាករ ញ៉ែម បូរ៉ា បាន យកឈ្នះ លើ កីឡាករ ម៉ុង ហ្គោ លី ក្នុង លទ្ធផល ១៣ ទល់នឹង ២ ។ ចំណែក កីឡាការិនី ដួង ឌី ណា បាន ចាញ់ កីឡាការិនី វៀតណាម ក្នុង លទ្ធផល ១១ ទល់នឹង ៧ ។ 
គួរបញ្ជាក់ ផងដែរ ថា សម្រាប់ ក្រុមកីឡា បាល់ទះ លើ ឆ្នេរ ខ្សាច់ របស់ កម្ពុជា ដែលមាន កីឡាករ ជុន សោភា និង ស៊ឹម ឃ្លោក ដែល ឈរ នៅ ពូ ល D នឹង ប្រកួត បង្គ្រប់កិច្ច ជាមួយ ក្រុម អា ហ្វ ហ្គា នី ស្ថាន នៅថ្ងៃនេះ ផងដែរ ។ បន្ទាប់ពី ក្រុម នេះ បាន ចាញ់ ក្រុម ថៃ ២ សិត ទល់នឹង ១ សិត (២-១) និង បន្ត ចាញ់ ក្រុម ចិន ២ សិត ទ លើ នឹង ០ កាលពី ម្សិលមិញ ៕