នារីវ័យក្មេងត្រូវជនមិនស្គាល់មុខ ស្រោចទឹកស៊ុបពេញទាំងខ្លួន ព្រោះ.....(មានវីដេអូ)

នារីជនជាតិចិនម្នាក់ដែលមានសម្រស់ស្រស់ស្អាត និងមានអាយុទើបតែ១៧ឆ្នាំត្រូវបានបុរសមិនស្គាល់អត្តសញ្ញាណច្បាស់លាស់បានយកទឹកស៊ុបមួយឆ្នាំងធំមកចាក់ពីលើនិងបានវៃដំនាងយ៉ាងខ្លាំង។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងភោជនីដ្ឋានមួយនៅ Wenzhou ស្ថិតភាគខាងកើតនៃប្រទេសចិន ពេលនោះនាងកំពុងញុំអាហារជាមួយក្រុមគ្រួសារនិងសាច់ញាតិ។

ករណីនេះបានធ្វើអោយនារីវ័យក្មេងទទួលរងគ្រោះជាទម្ងន់ដោយសាររលាក់ទឹកក្ដៅ ដែលស្រោចជោគពេញទាំងខ្លួនប្រាណរបស់នាង។ចំណែកឯជនដៃដល់នេះត្រូវបានអ្នកនៅក្នុងហាង និងក្រុមសន្តិសុខព្រួតដៃគ្នាទើចាប់បាន ហើយត្រូវបានបញ្ជូនទៅសមត្ថកិច្ចជាបន្ទាន់។ ចំពោះនារីរងគ្រោះក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះជាបន្ទាន់ផងដែរ។

បន្ទាប់ពីបានសម្រាក់ក្នុងមន្ទីរពេទ្យហើយថែមទាំងខ្លួនប្រាណរបស់នាងត្រូវធ្វើការព្យាបាលដោយប្រើរយៈពេលយូរទើបជាសះស្បើយ។ ចំណែកឯក្រុមគ្រួសាររបស់នាងក៏បានដាក់ពាក្យបណ្ដឹងទៅជនដៃដល់ដោយធ្វើការទាមទារយកសំណងចំនួន $35,000 ហើយចំពោះម្ចាស់ហាងភោជនីដ្ឋានក៏ត្រូវទទួលខុសត្រូវផងដែរចំពោះរឿងនេះ។ចំពោះករណីស្រោចទឹកស៊ុបលើនារីវ័យក្មេងនេះខាងសមត្ថកិច្ចកំពុងតែធ្វើការស៊ើបអង្កេត និងកំពុងសួរចំឡើយពីជនដៃដល់។

ប្រភព៖ www.khmernews.info


តោះទស្សនាវីដេអូខាងក្រោម៖