សែនខ្លោចចិត្ត អាណិតទារកកើតមកមានមុខពីរ ខុសប្លែកពីទារកធម្មតា (មានវីដេអូ)

មានម្ដាយជាច្រើនតែងតែស្រឡាញ់ និងថ្នាក់ថ្មមកូនរបស់ខ្លួនទោះបីជាកូនៗរបស់ពួកគេមានបញ្ហាអ្វីក៏ដោយក៏ម្ដាយនៅតែយកចិត្តទុកដាក់បីបាច់ថែរក្សារហូតដល់ធំពេញវ័យ។ នៅប្រទេសចិនមានម្ដាយម្នាក់ឈ្មោះថាអ្នកស្រី Yi Xilian គាត់មានកូនម្នាក់តែមានអាយុ ១៤ខែមកហើយ កូនរបស់គាត់មានឈ្មោះថា Kangkangកូនរបស់គាត់មានលក្ខណៈខុសប្លែកពីក្មេងដ៏ទៃឯទៀត ព្រោះវាមានមុខពីរ ដោយមានចំណែកលើសអវៈយវៈខ្លះ។ នាងជាម្ដាយមានការសោកស្ដាយយ៉ាងខ្លាំងចំពោះសុខភាព
កូនប្រុសរបស់គាត់ ដោយសារតែក្មេងនេះកើតមកមានសភាពខុសប្លែកពីធម្មតា ទើបធ្វើអោយអ្នកស្រី Yi Xilian មានទំនាស់ក្នុងគ្រួសារខ្លះៗផងដែរ។

តាមការពិនិត្យរបស់គ្រូពេទ្យបានបញ្ជាក់ថា ក្រុមជំនាញរបស់ពេទ្យមិនអាចធ្វើការវះកាត់លើកេ្មងម្នាក់នេះបានទេ ព្រោះទ្រង់ទ្រាយមុខដែលឆែបរបស់ក្មេងនេះមានលក្ខណៈមុខពីទម្រង់មុខមនុស្សដ៏ទៀត កោសិការនិងសាច់មិននៅជាប់គ្នា ហាក់បីដូចជាមានមុខពីរ ហេតុដូច្នេះប្រសិនបើធ្វើការវៈកាត់ក៏អាចនិងមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរចំពោះក្មេងនេះ។
ប្រភព៖ www.KhmerNews.info


ទស្សនាវីដេអូខាងក្រោម៖