ញាក់សាច់! អ្នកលក់មានសម្ដីថ្លោះ ប៉ះអ្នកទិញចរិកធូរថ្លៃ ខ្ចិចអស់IPhone7 15គ្រឿង និងវៃបំបែកទូរ (មានវីដេអូ)

បុរសម្នាក់ក្នុងប្រទេសថៃបានធ្វើអោយអ្នកលេងហ្វេសប៊ុកភ្ងាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីវីដេអូរបស់គាត់បានទិញទូរស័ព្ទIphone ចំនួន១៥គ្រឿង ហើយបានវាយកំទិចចោលក្នុងហាង និងចំពោះមុខម្ចាស់ហាងតែម្ដង។

បញ្ហានេះបានចាប់ផ្ដើមកើតឡើងនៅពេលបុរសវ័យក្មេងរូបសង្ហាដៃទូលាយម្នាក់ចូលទៅទិញទូរស័ព្ទក្នុងហាងមួយ ពេលគាត់បានទៅដល់គាត់សុំពិនិត្យនិងឆែកជាមុនសិនទើបគាត់ធ្វើការសម្រេចចិត្តថាយកឬក៏មិនយកនៅពេលក្រោយ គោលបំណងរបស់គាត់គឺចង់ទិញ Iphone7 សេរីថ្មីទើបតែចេញលក់ភ្លាមៗ ពេលបានពិនិត្យរួចហើយបុរសនោះគ៏បានតថ្លៃជាមួយនារីដែលជាបុគ្គលិកផ្នែកលក់នៅក្នុងហាង ធ្វើការតថ្លៃជាយូរព្រោះចង់បានថ្លៃអោយទាបបន្តិច និយាយចុះឡើងស្រាប់តែនារីបុគ្គលិកបានបោះពាក្យសម្ដីយ៉ាងអសុរស់ថា តើលោកមានលទ្ធភាពទិញទូរស័ព្ទនេះឬអត់ ប្រហែលជាគ្មានលទ្ធភាពទេទើបបានថ្លៃស៊ាំយ៉ាងនេះ?ពេលបានឈឺដូច្នេះបុរសនោះស្រាប់តែមុខរបស់គាត់បាន
ផ្លាស់ប្ដូរពណ៌ទៅជាក្រហមមួយរំពេក ដោយសារទប់កំហឹងមិនបានកំស្ដីអោយអ្នកលក់ពីរបីមាត់ហើយថែមទាំងបោកទូរស័ព្ទចោលទៀត។

រឿងនេះមិនទាន់ចប់សព្វគ្រប់នៅឡើយទេ បុរសម្នាក់ដែលជាអ្នកទិញបានទៅផ្ទះហើយក៏ត្រលប់មកវិញដោយមានគ្នាពីនាក់ ត្រលប់មកវិញម្ដងនេះទាំងមានកំហឹងផងពួកបានអោយអ្នកលក់យកទូរស័ព្ទដែលនៅសល់ក្នុងទាំងអស់ចេញមកក្រៅហើយគេទិយកទាំងអស់ ទូរស័ព្ទទាំងមានចំនួន១៥គ្រឿងសុទ្ធតែIPhone7 យកចេញមកភ្លាមដាក់លើកំរាលឥដ្ឋភ្លេច ស្រាប់តែដៃគូរដែលមកជាមួយគាត់យកញរញួរមកវៃកំទិចទូរស័ព្ទនោះទាំងអស់ចំពោះមុខបុគ្គលិកលក់ និងម្ចាស់ហាង។
បន្ទាប់ពីវៃរួចអ្នកទាំងពីរក៏បានវៃតុទូរបំផ្លាញទៀងផង។

តោះទស្សនាវីដេអូខាងក្រោម៖