វិធី​បំបាត់​អាការៈ​ចាញ់​កូន​បានយ៉ាងមានប្រសិទ្ធភាព កុំភ្លេចអានទាំងអស់គ្នា!

ក្នុង​ដំណាក់កាល​មាន​ផ្ទៃពោះ​ដំបូង ពេល​ព្រឹក ជា​ពេល​ដែល​ស្ត្រី​ពិបាកនឹង​ទប់ទល់​អាការៈ​ចាញ់​កូន ហើយ​ពេល​ថ្ងៃត្រង់​ក៏​បាត់​ទៅវិញ។ ប៉ុន្តែ​អាការៈ​ចាញ់​កូន​របស់​ស្ត្រី​មួយចំនួន​អាច​កើតឡើង​ទាំង​យប់​ទាំង​ថ្ងៃ។

ក្នុង​អំឡុង​ត្រីមាស​ទី ១ ស្ត្រី​ត្រូវ​ប្រឈមនឹង​អាការៈ​ចង់​ក្អួត និង​ក្អួតចង្អោរ។ ករណី​ខ្លះ អាការៈ​ចាប់ផ្តើម​កើតឡើង ក្រោយ​មាន​ផ្ទៃពោះ​សប្តាហ៍​ទី ៤។

ប្រឹក្សា​នឹង​វេជ្ជបណ្ឌិត​របស់​អ្នក ដើម្បី​ទទួល​បាន​ដំណោះស្រាយ​ក្នុង​ដំណាក់កាល​នេះ។ ហើយ​ខាងក្រោម​នេះ ជា​វិធីសាស្ត្រ​បន្ថែម អាច​ជួយ​ព្យាបាល​អាការៈ​ចាញ់​កូន​របស់​អ្នក​បាន៖

វិធី​ទី ១ ប្រើ​ខ្ញី

ខ្ញី​អាច​ជួយ​ទប់ទល់​នឹង​អាការៈ​ចង់​ក្អួត។ ក្រេប​តែ​ខ្ញី និង​ទំពារ​ខ្ញី​ម៉ត់​ឱ្យ​បាន ២ ឬ៣ដង​ក្នុង ១ថ្ងៃ។

វិធី​ទី ២

ហិត​ក្លិន​ក្រូចឆ្មា​ឱ្យ​បាន ២-៣ដង​ជារៀងរាល់​ម៉ោង បើ​អ្នក​ចង់​ក្អួត។ វា​ជួយ​ឱ្យ​អារម្មណ៍​អ្នក​ត្រលប់មក​ធម្មតា​វិញ។

វិធី​ទី ៣

បន្លែ​ផ្តល់​ទាំង​ជាតិ​សរសៃ និង​សារធាតុ​អុកស៊ីតកម្ម។ ប្រឹក្សា​ជាមួយ​វេជ្ជបណ្ឌិត​របស់​អ្នក ហើយ​ត្រៀម​បន្លែ​ដែល​អ្នក​អាច​ញ៉ាំ​បាន។

វិធី​ទី ៤

ឧស្សាហ៍​ទទួលទាន​ត្រសក់ស្រូវ ផ្លែឈើ​ជូរៗ ផ្លែប៉ោម ឃីវី និង​ប៊ឺរី​ឱ្យ​បាន​ញឹកញាប់ ដើម្បី​ផ្តល់​វីតាមីន ជាតិ​សរសៃ និង​ជាតិទឹក​ឱ្យ​រាងកាយ។

វិធី​ទី ៥

ពិសារ​ស៊ុប​ឱ្យ​បាន​ទៀងទាត់។ បើសិន​អ្នក ជា​អ្នកបួស អ្នក​អាច​ទទួលទាន​តែ​បន្លែ បើ​អ្នក​មិនមែន​ជា​អ្នកបួស ទទួលទាន​ទាំង​បន្លែ និង​សាច់។

វិធី​ទី ៦

ញ៉ាំ​ផលិតផល​ទឹកដោះគោ ដើម្បី​ទទួល​បាន​ជាតិ​ម៉ាញ៉េស្យូម ប៉ូតាស្យូម និង​ប្រូតេអ៊ីន។

វិធី​ទី ៧

ទទួលទាន​ប្រេងដូង ប្រេង​អូលីវ ផ្លែ​ប័រ គ្រាប់​ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ ដើម្បី​បាន​ជាតិខ្លាញ់​ជំនួយ​សុខភាព។

វិធី​ទី ៨

មិនត្រូវ​បង្អត់​អាហារ​ខ្លួនឯង។ ញ៉ាំ​តិចៗ បើសិន​អ្នក​មិន​អាច​ញ៉ាំ​បាន​ច្រើន។ កុំ​បណ្តោយ​ឱ្យ​ក្រពះ​ឃ្លាន។ ឧស្សាហ៍​ផឹក​ទឹក និង​ក្រេប​ទឹកតែ​ឱ្យ​បាន​ញឹកញាប់៕