វិធី ៣ យ៉ាង ជួយផ្ចិតមុខប្រហោងឲ្យម៉ត់រលាងក្នុងពេលដ៏ខ្លី

អ្នកដែលមានស្បែកខ្លាញ់ច្រើន ជាធម្មតាតែងតែជួបនឹងបញ្ហាប្រហោងញើសធំៗ ដែលធ្វើបាត់បង់ភាពទាក់ទាញពីមនុស្សនៅជុំវិញខ្លួន។ កត្តានេះហើយ ដែលជុំរុញឲ្យពួកគេត្រូវបង្ខំចិត្ត ទិញផលិតផលផ្សេងដែលមានលក់នៅលើទីផ្សារមកប្រើប្រាស់។

ប៉ុន្តែដើម្បីកាត់បន្ថយចំណាយ ហើយទទួលបានឱសថដែលមានប្រសិទ្ធិភាពនោះ អ្នកអាចបង្កើតដោយខ្លួនឯងបាន។

ស៊ុតស និងទឹកក្រូចឆ្មា
- អ្នកអាចបង្កើតម៉ាស់បិទមុខបែបធម្មជាតិដោយខ្លួនឯងបាន ដោយគ្រាន់តែបន្តក់ទឹកក្រូចឆ្មាពីរបីដំណក់ ជាមួយនឹងស៊ុតសពីរគ្រាប់។
- នៅពេលដែលអ្នកក្រឡុកបញ្ចូលគ្នាសព្វ សូមអនុវត្តនៅលើផ្ទៃមុខ ហើយទុករហូតទាល់តែម៉ាស់ស្ងួត។
- បន្ទាប់មកលាងមុខរបស់អ្នកជាមួយនឹងទឹកត្រជាក់។
ម៉ាស់បិទមុខនេះអាចជួយបង្រួមរន្ធញើសនៅលើស្បែករបស់អ្នក, ជួយកម្ចាត់កោសិកាចាស់ៗដែលងាប់ និងជាតិខ្លាញ់ចេញពីស្បែក។

ប៉េងបោះ នឹងទឹកក្រូចឆ្មា
- ចម្រាញ់យកទឹកប៉េងបោះមួយផ្លែ និងទឹកក្រូចឆ្មា ៣ ទៅ ៤ដំណក់។
- យកសំឡីកប្បាសត្រាំនៅក្នុងល្បាយនេះ រួចជូតនៅលើផ្ទៃមុខរបស់អ្នកទុកឲ្យបាន ១០នាទី។
- ចុងក្រោយលាងសម្អាតជាមួយនឹងទឹកត្រជាក់។

ទឹកអាស៊ីតដែលបានមកពី ក្រូចឆ្មា និងប៉េងបោះ នឹងជួយកម្ចាត់ប្រេងចេញពីផ្ទៃមុខ, ជួយរឹតបន្តឹងស្បែក និងបង្រួមប្រហោងញើសធំៗផងដែរ។

ក្រូចឆ្មា នឹងទឹកម្ចាស់
- ចូរយកក្រូចឆ្មាមួយចំហៀង លាយជាមួយទឹកម្ចាស់កន្លេះកូនពែង។
- បន្ទាប់មកយកសំឡីកប្បាយ ឬកូនកន្សែងស្អាតជ្រក់ក្នុងល្បាយនេះ។
- ម៉ាស្សាលើផ្ទៃមុខរបស់អ្នកឲ្យបាន ១៥ នាទី។
- ចុងក្រោយលាងសម្អាតជាមួយនឹងទឹកត្រជាក់។

ទឹកម្ចាស់មានផ្ទុកអង់ស៊ីមដែលអាចជួយលាងសម្អាតស្បែក និងបង្រួមរន្ធញើសធំៗយ៉ាងមានប្រសិទ្ធិភាព។ ជាពិសេសប្រសិនបើអ្នកលាយជាមួយនឹងទឹកក្រូចឆ្មា ប្រសិទ្ធិភាពរបស់វាកាន់តែអស្ចារ្យ។

សូមរីករាយជាមួយនឹងស្បែកមុខថ្មីម៉ត់រលាង ជាមួយនឹងគ្រឿងផ្សំពីធម្មជាតិទាំងបីមុខខាងលើនេះ៕


3 ways to help the hollow center into powder washed in a short time

People with oily skin usually have problems and loopholes large pores, which makes losing attractiveness of people around. That was Urges they are forced to buy products that are sold on the market to use.

However, to reduce costs and obtain effective remedies that you can create your own.

Egg white and lemon juice
- You can create your own natural facial masks with just a few drops of lemon drops, with two goals scored.
- When you roll today, please apply on face and leave until dry mass.
- Then your face with cold water.
Masks can help pores on your skin, helps get rid of old cells die and fat from the skin.

Tomatoes and lemon
- Extract, tomatoes and lemon 3 to 4 drops.
- Cotton soaked in the mixture and rub on your face leave for 10 minutes.
- Finally, rinse with cold water.

Acid from lemon and tomatoes will help get rid of oil from your face, helps tighten the skin and narrow loopholes big sweat.