ប្រសិទ្ធិភាពអស្ចារ្យ នៃការប្រើប៉េងប៉ោះលាបលើផ្ទៃមុខ

បញ្ហាកើតមុនអាចជារឿងមួយគួរឲ្យរំខាន និងគួរឲ្យខ្មាស់អៀនចំពោះមនុស្សគ្រប់វ័យ។ ស្បែកឡើងក្រហម រលាកស្បែកអាចជាបញ្ហាគួរឲ្យឈឺចាប់។ នេះជាជម្ងឺទូទៅ (ហើយវាត្រូវបានវិទ្យាស្ថានជាតិនៃសុខភាពចាត់ទុកថា ជាជម្ងឺស្បែក) ជាលទ្ធផលបណ្តាលមកពីស្ទះរន្ធញើស និងក្រពេញញើស។

យោងតាមវិទ្យាស្ថានជាតិនៃសុខភាពបានឲ្យដឹងថា ការរំខាន និងភាពមិនសុខស្រួលនេះ មិនមែនជាបញ្ហាគ្រោះថ្នាក់អ្វីទេ។ ដើម្បីកម្ចាត់មុនបានត្រូវប្រើពេលវេលាបន្តិច វាមិនត្រូវចំណាយប្រាក់ច្រើន ឬចំណាយពេលយូរឡើយ។

ប៉េងប៉ោះជាឱសថកម្ចាត់មុន
យោងតាមឱសថនៃជីវិតបានឲ្យដឹងថា ការប្រើប៉េងប៉ោះដើម្បីព្យាបាលស្បែកអាចជួយសម្អាតមុន និងកាត់បន្ថយស្នាមមុន។ ផ្លែឈើនេះ សម្បូរទៅដោយវីតាមីនខ្ពស់ដូចជា វីតាមីន A, C, E, K និងវីតាមីន B6។ វីតាមីនទាំងនេះ អាចជួយបង្រួមប្រហោងមុខ និងផ្តល់សារធាតុចិញ្ចឹមជាច្រើនដល់ស្បែក។

លើសពីនេះទៀត ជាតិជូររបស់ប៉េងប៉ោះអាចជួយឲ្យមានសមតុល្យកម្រិត pH នៅលើស្បែករបស់អ្នក កាត់បន្ថយការកើតមុន។ ប៉េងប៉ោះក៏មានផ្ទុកនូវអាស៊ីតសាលីស៊ីឡិច សមាសធាតុផ្សំដែលអ្នកអាចរកបាននៅតាមពាណិជ្ជកម្មជាច្រើន។

ការប្រើប៉េងប៉ោះឲ្យបានត្រឹមត្រូវ
ប្រសិនបើអ្នកចង់ប្រើផ្លែឈើនេះជាឱសថព្យាបាល អ្នកគួរធ្វើតាមការណែនាំខាងក្រោម៖

ធ្វើបែបសាមញ្ញៗ
ពេលខ្លះ ឱសថសាមញ្ញៗមានប្រសិទ្ធិភាពបំផុត។ ហាន់ប៉េងប៉ោះជាពាក់កណ្តាល រួចជូតញីលើផ្ទៃមុខកើតមុនរបស់អ្នក។ ម៉ាស្សាទឹកប៉េងប៉ោះឲ្យចូលក្នុងស្បែករបស់អ្នក ហើយលាងសម្អាតចេញ។ បើទោះបីជាវាគ្មានប្រសិទ្ធិភាពខ្លាំង តែវាជួយបំបាត់មុនតូចៗ ក្រោយអ្នកប្រើវារួចរយៈពេល ២-៣នាទី។

ម៉ាស់ប៉េងប៉ោះបិតមុខ
ប្រសិនបើអ្នកមានពេលវេលាច្រើន វិធីនេះគួរតែមានប្រសិទ្ធិភាពល្អចំពោះមុនធំៗ។ យកប៉េងប៉ោះហាន់ជាបន្ទះៗ។ រួចដាក់ប៉េងប៉ោះត្រាំក្នុងទឹកក្តៅអ៊ុនៗរយៈពេលប្រហែល ១នាទី រួចយកគ្រាប់ប៉េងប៉ោះចេញ និងកិនវាឲ្យម៉ត់។ លាបវាលើពេញទាំងផ្ទៃមុខរបស់អ្នក ហើយរង់ចាំរយៈពេលប្រហែល ១ម៉ោងមុនពេលលាងសម្អាតវាចេញ។

អ្នកក៏អាចបន្ថែមត្រសក់ម៉ត់ ឬទឹកដោះគោជូរចូលលាយគ្នា ដើម្បីកាត់បន្ថយមុន។

យកទឹកប៉េងប៉ោះលាងសម្អាតផ្ទៃមុខ
ប្រសិនបើអ្នកមិនចង់អង្គុយរង់ចាំរយៈពេល ១ម៉ោងទេ សាកល្បងវិធីមួយនេះ។ លាយទឹកប៉េងប៉ោះ ១ស្លាបព្រាបាយលាយជាមួយទឹកក្រូចឆ្មា ២-៣ ដំណក់ចូលក្នុងចានតូចមួយ។ លាបវាលើស្បែក រួចរង់ចាំរយៈពេលប្រហែល ៥នាទី ហើយលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ហៗ៕


Effective use of this wonderful tomatoes painted on face

Acne can be annoying and embarrassed for people of all ages. Skin redness, inflammation can be painful. This is a common (and it is the National Institutes of Health as eczema) as a result caused by clogged pores and sweat glands.

According to the National Institutes of Health, said that the noise and discomfort is not a problem any real danger. To get rid of acne is using a bit of time, it does not cost much or take longer.

Tomato rid of acne medication
According to the herb of life, the tomatoes used to treat skin can help clear acne and reduce acne scars. The fruit is rich in vitamins such as vitamin A, C, E, K and vitamin B6. These vitamins can help narrow the gap and provide nutrients to the skin.

In addition, sour tomatoes can help balance pH levels in your skin to reduce acne. Tomatoes also contain acid wheat electronic components which can be found in the trade.

Proper use tomatoes
If you want to use the fruits medications, you should follow the instructions below:

Do simple
Sometimes simple remedies most effective. Hans tomato in half and rub female facial acne. Massage tomato juice into your skin and wash off. Although it is not very effective, but it helps relieve small user, and within 2-3 minutes.

Tomato mass close
If you have a lot of time this way ought to have been efficient for big before. Remove tomatoes Hans panel. Place the tomatoes, soaked in water ktaw_aoun_ for about 1 minute, then remove the tomato seeds and grind it into powder. Apply it on your face and wait for about 1 hour before washing it off.

You can also add cucumber powder or yogurt mixed to lower.

Tomato juice wash your face
If you do not want to sit and wait for 1 hour test. Mix tomato juice mixed with 1 tablespoons lemon juice, 2-3 drops in a small bowl. Apply it on the skin and wait for about 5 minutes and rinse with warm water.