ចំណង់ផ្លូវភេទរបស់មនុស្សស្រីម្នាក់ផ្អែកទៅលើប្រតិកម្មដ៏ស្មុគស្មាញមួយនៃសមាសធាតុជាច្រើនដែលមានឥទ្ធិពលទៅលើភាពស្និទ្ធស្នាល ភាពសុខស្រួលខាងរាងកាយ អារម្មណ៍សុខស្រួល បទពិសោធន៍ ជំនឿ របៀបរស់នៅ និងទំនាក់ទំនងបច្ចុប្បន្ន។ បើសិនជាអ្នកកំពុងតែមានបញ្ហាណាមួយនៃរឿងខាងលើនេះមែននោះ វាពិតជាអាចប៉ះពាល់ដល់ចំណង់ផ្លូវភេទអ្នកមិនខានទេ។
មូលហេតុរាងកាយ
- បើសិនជាអ្នកធ្លាប់មានការឈឺចាប់ក្នុងពេលរួមភេទ ឬមិនអាចទទួលចំណុចកំពូលក្នុងពេលរួមភេទនោះ វាអាចនឹងកាត់បន្ថយចំណង់ផ្លូវភេទហើយ។
- មានជំងឺដូចជា ជំងឺរលាកសន្លាក់ មហារីក ទឹកនោមផ្អែម លើសសម្ពាធឈាម ជំងឺសរសៃឈាមបេះដូង និងសរសៃប្រសាទ
- ការប្រើថ្នាំដូចជា ថ្នាំប្រឆាំងការបាក់ទឹកចិត្ត និងប្រកាច់
- របៀបរស់នៅដែលប្រើប្រាស់គ្រឿងស្រវឹងច្រើន ប្រើថ្នាំញៀន ជាដើម
- ការវះកាត់នៅលើសុដន់ ឬផ្លូវទឹកម៉ូត្រ
- ការអស់កម្លាំង
បម្រែបម្រួលអ័រម៉ូន
- ការរ៉ាំងរដូវ
- ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន
មូលហេតុចិត្តសាស្ត្រ
- បញ្ហាផ្លូវចិត្តដូចជា ថប់អារម្មណ៍ ឬបាក់ទឹកចិត្ត
- ស្ត្រេសដូចជា ពិបាកចិត្តរឿងលុយកាក់ ឬការងារ
- រូបសម្បត្តិមិនល្អ ឬស្អាត
- ធ្លាប់មានការបំពានខាងផ្លូវភេទ
- ធ្លាប់មានបទពិសោធន៍អវិជ្ជមានខាងផ្លូវភេទពីមុនមក
បញ្ហាទំនាក់ទំនងស្នេហា
ស្ត្រីភាគច្រើន ភាពស្និទ្ធស្នាលខាងផ្លូវចិត្តគឺជារឿងសំខាន់ណាស់ដើម្បីឈានទៅដល់ការស្និទ្ធស្នាលខាងផ្លូវភេទ។ ដូច្នេះបញ្ហាទាំងឡាយណាដែលមានលើចំណងស្នេហាហើយ វាអាចជាកត្តាដ៏សំខាន់ដែលនាំឱ្យនាងខ្សោយចំណង់ផ្លូវភេទ។ ការថយចុះចំណង់ផ្លូវភេទច្រើនតែបណ្តាលមកពីបញ្ហាជាច្រើនដូចជា៖
- កង្វះការទំនាក់ទំនងជាមួយដៃគូ
- ជម្លោះមិនទាន់ដោះស្រាយរួច
- កង្វះការទំនាក់ទំនងទៅលើតម្រូវការផ្លូវភេទ និងការចង់បាន
- មានភាពផិតក្បត់គ្នា៕