ឪពុកម្ដាយចិត្តអប្រិយ៍ បានបង្ខាំងកូនស្រីរបស់ខ្លួនអស់រយៈពេល៦ឆ្នាំព្រោះមិនពេញចិត្តកូនប្រសារ

នារីវ័យក្មេងមានសម្រស់សែនស្រស់ស្អាតម្នាក់​ដែលមានឈ្មោះថា កញ្ញា Zhang Qi នាងមានអាយុ២៤ឆ្នាំ ត្រូវបានឪពុកម្ដាយរបស់នាងធ្វើទារុនកម្មដោយការបង្ខាំងទុក
នៅក្នុងបន្ទប់ដ៏សែនស្មោគក្រោគមួយអស់រយៈពេលប្រហែលជា ៦ឆ្នាំមកហើយដោយគិតចាប់ពីឆ្នាំ២០០៩ មកដល់ពេលបច្ចប្បន្ន។ ការបង្ខាំងទុកកូនស្រីរបស់ខ្លួនក៏ដូចជាធ្វើទារុនកម្ម
នេះមូលហេតុដោយសារឪពុកម្ដាយរបស់នាងមិនពេញចិត្តនិងទំនាក់ទំនងរបស់នាងជាមួយសង្សា ដោយសារការហាមឃាត់មិនបានទើបបណ្ដាលអោយមានការប្រើអំពើអមនុស្សធម៏បែបនេះ។

ទីលំនៅស្ថានរបស់ក្រុមគ្រួសារនេះស្ថិតនៅភូមិ Jingang ដែលស្ថិតនៅក្នុងខេត្ត Hubeiនៃប្រទេសចិន។ តាមការសាកសួររបស់អ្នកសារព័ត៌មានបានដែលទទួលបានពីអ្នកជិតខាងបាន
អោយដឹងថាយុវតីម្នាក់នេះត្រូវបានម្ដាយឪពុកបង្ខាំងទុកមិនអោយចេញទៅណា ដោយគាត់ទាំងពីរបានប្រាប់អ្នកជិតខាងថា កូនស្រីរបស់គាត់មានបញ្ហាសរសៃប្រាសាទជាទម្ងន់។ ប៉ុន្តែចំណែកឯកូនស្រី
របស់គាត់ទាំងពីរដែលត្រូវបានឃុំខ្លួននោះក៏ធ្លាប់លួចរត់ជាច្រើនដងផងដែរ។ ហើយការឃុំខ្លួននេះពិតជាសាហាវព្រៃផ្សៃខ្លាំងណាស់ ព្រោះទីកន្លែងដែលឃុំខ្លួននោះគឺជាផ្ទះបាក់បែក និងកន្លែងដេកក៏សុទ្ធ
តែសំរាម មិនតែប៉ណ្នោះថែមទាំងដាក់ច្រវ៉ាកជើងថែមទៀតផង។

ចំពោះករណីការឃុំខ្លួនកូនខ្លួនឯងនេះប៉ូលីសមានសមត្ថកិច្ចកំពុងតែធ្វើការស៊ើបអង្កេតយ៉ាងសកម្មព្រោះអំពើនេះវាបានប្រឆាំងយ៉ាងខ្លាំងទៅនិងច្បាប់នៃសិទ្ធិមនុស្សពពិភពលោក។
ចំពោះចំឡើយដែលទទួលបានបន្ទាប់បន្សំពីអ្នកជិតខាងបានអោយដឹងថា កាលពីប៉ុន្មានឆ្នាំកន្លងទៅកូនស្រីរបស់គាត់ធ្លាប់មានគូរកំណាន់ចិត្ត ហើយធ្លាបបានទៅណាមកណាជាមួយគ្នាថែមទៀតផង
ដោយសារតែម្ដាយឪពុកខាងស្រីមិនពេញចិត្តខាងប្រុសទើបមានហេតុការណ៍ឃុំខ្លួនកូនខ្លួនឯងបែបនេះ។
ប្រភព៖ www.khmernews.info